TVFB ៩៩វិនាទី

(៩៩វិនាទី)៖សាហាវម្ល៉េះ ! ហៅកូនក្រមុំគេយកទៅរំលោភ ម៉ែឪគេមិនព្រម ខឹងនាំគ្នាបើកឡានដេញបំបុកគេទៀត ទីបំផុតត្រូវពលរដ្ឋវាយទ្រោមខ្លួនស្ទើរក្ស័យ

ភ្នំពេញ ៖ យុវជនឈាមរាវ ចិត្តស្លុយ២នាក់ ត្រូវបានប្រជាពលរដ្ឋ វាយឡើងទ្រោមខ្លួន ដល់សន្លប់ បន្ទាប់ពីបាន ហៅកូនស្រីក្រមុំ ដែលមិនដែលស្គាល់គ្នាសោះ ដល់ក្នុងផ្ទះយកទៅរួមភេទ តែឪពុកម្តាយនាងមិនព្រម ធ្វើឱ្យយុវជនទាំង២នោះខឹង ក៍បើករថយន្ត ដេញបំបុកសម្លាប់ចោល តែសំណាងពួកគាត់គេចផុត ក៍ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រៀបដល់ដី ហើយប្រជាពលរដ្ឋក៍បានស្វាគមន៍យាងចាស់ដៃ ទៅលើព្រាននារីនោះប៉ោងមុខមាត់និងសន្លប់ ព្រមទាំងវាយបំបែកកញ្ចក់រថយន្តនោះផងដែរ ។
ហេតុការណ៍ដ៍តក់ស្លត់ ភ័យរន្ធត់និងហួសចិត្តផងនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃសុក្រ​ ទី១៩​ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចជិត​សំណង់​អាណាធិបតេយ្យ​ ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។
បើតាមមន្ត្រីសមត្ថកិច្ចប្រាប់ថា អ្នកបើកបរ​រថយន្ត​បង្កហេតុមានឈ្មោះ ហុយ​ សុងភី​ អាយុ២៩ឆ្នាំ រស់នៅ ភូមិ ឃុំ ព្រៃខ្សាវ​ ស្រុកស្អាង ខេត្តកណ្តាល​ មុខរបរជាអ្នកបើកបររថយន្ត របួសមែកមុខបែកមាត់។​ និងម្នាក់ទៀត មិនទាន់បានស្គាល់ឈ្មោះនោះទេ ដោយរបួសដល់សន្លប់។

បើតាមការរៀបរាប់ពីឪពុកម្តាយបានរៀបរាប់ថាមុនកើតហេតុ មិនដឹងបុរស​២នាក់នោះស្រវឹងស្រាមកពីណាទេ បានមកនិយាយជាមួយកូនស្រីរបស់គាត់ អាយុទើប១៦ឆ្នាំ រួចក៏លួងលោមចុះឡើងៗ ក៏បបួលកូនស្រីគាត់ ទៅរួមដំណេកជាមួយ ហើយប្រាប់ថាចាំមកវិញអោយលុយ​ចាយ។ ពេលឭដូច្នេះពួកគាត់ជាឪពុកម្ដាយ​បានដើរចេញមកហៅកូនចូលផ្ទះ រួចហាមឃាត់កូនមិនឲ្យទៅណា​ផ្ដេសផ្ដាស​ជាមួយអ្នកមិនស្គាល់ទេ​។
ពួកគាត់បានប្រាប់ទៀតថា ពេលនោះ ស្រាប់តែបុរស២នាក់នោះ បានមកឈ្លោះប្រកែកគ្នាជាមួយពួកគាត់ដែលជាឪពុកម្ដាយ ធ្វើឲ្យបុរសទាំង២នាក់នោះផ្ទុះកំហឹង ព្រោះមិនឲ្យកូនទៅជាមួយ ទើបដើរទៅបើករថយន្ត ម៉ាកកាមេរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្តាល 2B-6323 បើក​មកបំបុកពួកគាត់និងកូនស្រី ដែលឈរនៅមុខផ្ទះ តែពួកគាត់ឃើញទាន់ក៏ស្ទុះទៅក្រោយបង្គោលភ្លើង ហើយបុរសដែលជាអ្នកបើក​ស្រែកមកថា​ បុកអោយងាប់ហ្មងទៅ តែកាច់ចង្កូតមកបុកបង្គោលភ្លើង បណ្តាលឲ្យបាក់ដល់ដី តែរថយន្តនៅបើកបានចេញ ទៅបាត់ឆ្ងាយ ។ ហើយមួយសន្ទុះក្រោយមកស្រាប់តែ​ ឃើញបុរសទាំង២នាក់នោះ បើករថយន្តដដែលនោះត្រលប់​មកវិញ​ ក្នុងល្បឿនយ៉ាងលឿន​ តម្រង់មក​កន្លែងមនុស្ស​កំពុងឈរមើល ទើបគាត់ស្រែកអោយរត់ចូលក្នុងអោយផុតមក​ ភ្លាមនោះរថយន្តក៏បានមកបុកចំបង្គោលភ្លើងដដែលនោះ​ម្តងទៀត ជាប់ទៅមុខលែងរួចតែម្តង។ ភ្លាមៗនោះដែលគ្រាន់តែឃើញ​ជនល្មោមកាម​ទាំង២នាក់នោះ​ បើក​តម្រង់មកបុក​ដូច្នេះ​ ប្រជាពលរដ្ឋ​ដែលរត់ចែកជើងប្រសាចពេញវាលខ្សាច់នោះ​ នាំគ្នារត់មកជួយ​ចាប់​បុរសទាំង២នាក់នោះ រួចបញ្ចេញកំហឹងស្វាគមន៍ម្នាក់​មួយដៃម្នាក់មួយជើង​ និងវាយបែកកញ្ចក់រថយន្តខ្ទេច​ផងដែរ​ បណ្ដាលឲ្យបុរសដែលជិះរថយន្តជាមួយ​របួសធ្ងន់​សន្លប់ស្តូក ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់អោយសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើចុះមកយកកន្លែងកើតហេតុ​ រួចធ្វើការឃាត់ខ្លួន​ វាយខ្នោះ​យកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ។ ហើយគ្រានោះ ឪពុកនិងម្តាយក្មេងស្រីជនរងគ្រោះបានទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីសុំឲ្យសមត្ថកិច្ចធ្វើការអន្តរាគមន៍និងចោទប្រកាន់ពី ប៉ន់ប៉ងមនុស្សឃាត ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Posted 10 months ago in OTHER