Kim Dyna - 1150750975069555

Kim Dyna
Kim Dyna 609 Views
  • 37
  • 6
  • 8
Download MP4 SD 3.9MB
  • QR code for mobile device to download SD video

រឿង”អក្ខរាដួងចិត្ត” និពន្ធដោយ លោក ទឹម ម៉ានី ហៅស្មេរ

សង្ខេប

សាច់រឿងនេះគឺជាជំនាន់ក្រោយនៃកូនចៅរបស់តួអង្គក្នុងរឿង”ជួបភ័ក្ត្រជំពាក់ស្នេហ៍”។ ដែនគឺជាកូនប្រុសរបស់ដេតនិងបូរ៉ាវី ហើយដែនគឺជានិស្សិតពេទ្យដែលមានរូបរាងសង្ហារនិងមិនចេះរវីរវល់នឹងស្រីណាទាំងអស់ បើទោះបីជាមាននារីជាច្រើនស្ម័គ្រចិត្តប្រគល់បេះដូងឲ្យនាយក៏ដោយ។
ស្រីកែវជាកូនស្រីរបស់លោកប្រសិទ្ធិនិងលោកស្រីចន្ធូ ហើយប៉ារបស់កែវក៏ធ្លាប់ជាគូប្រជែងបេះដូងនឹងប៉ារបស់ដែនដែរ។ ស្រីកែវក្រោយពីបានដឹងរឿងស្នេហាកាលពីយុវវ័យរបស់ប៉ានាងគួបផ្សំនឹងទទួលការធានាជួយមុំដែលជាបងស្រីជីដូនមួយរបស់នាង ឲ្យបានរៀបការនឹងដែនទៀត ដូច្នេះកែវក៏បានប្រើល្បិចដើម្បីបានទៅនៅក្បែរដែនហើយធ្វើឲ្យដែនបាក់ចិត្តស្រឡាញ់នាង។

ចំណងស្នេហារបស់ដែននិងកែវបានកើតឡើងក្រោយពេលដែលកែវបន្លំធ្វើជាប្រុសឈ្មោះពៅហើយទៅសុំដែនដើម្បីរៀនចាក់ថ្នាំអាលនឹងបានយកវិជ្ជានេះទៅចិញ្ចឹមជីវិតនៅឯស្រុក។ ការពិតដែលពៅជាស្រីគឺមានតែដែនម្នាក់តែប៉ុណ្ណោះដែលដឹង។ ភាពក្និកក្នក់ គួរឲ្យស្រឡាញ់របស់កែវធ្វើឲ្យដែនបាក់ចិត្តស្រឡាញ់នាងដោយមិនដឹងខ្លួន រហូតកែវបានបង្គាប់ឲ្យដែនសរសេរសំបុត្រស្នេហាមួយឲ្យនាងដោយ ដាក់ថាផ្ញើជូនស្រីកែវ។

ក្រោយពីដឹងការពិតថាកែវជាកូនរបស់អ្នកណា ដែននិងកែវបានរៀបការជាមួយគ្នា។ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តគឺកែវបានរត់ចោលរោងការដោយសង្ឃឹមថាដែននឹងយល់ព្រមយកស្រីមុំជាកូនក្រមុំជំនួសនាង។ ប៉ុន្តែដែនឆ្លាតហួសពីអ្វីដែលកែវគិត គឺដែនហាក់ដូចជាដឹងល្បិចរបស់កែវ ទើបគេបានផ្តិតរូបថតកែវជាច្រើនសន្លឹកទុកចែកជូនភ្ញៀវដែលចូលរួមពិធីមង្គលការរបស់អ្នកទាំងពីរ ហើយដែនសុខចិត្តរៀបការជាមួយរូបថតកែវ ដោយមិនព្រមយកស្រីមុំជំនួសតំណែងកែវជាដាច់ខាត។

មួយឆ្នាំក្រោយមកកែវត្រឡប់មកវិញ ដោយនឹកថាដែននិងស្រីមុំប្រហែលជារស់សុខនឹងគ្នាហើយ តែនៅពេលដែលកែវបានទៅទិញឥវ៉ាន់តាមហាងមួយចំនួន ម្ចាស់ហាងសុទ្ធតែស្គាល់កែវថាជាភរិយារបស់ដែន ហើយបាននិយាយទៀតថាដែនឲ្យម្ចាស់ហាងគិតលុយនឹងដែនបើសិនជាឃើញកែវទិញទំនិញអ្វីមួយក្នុងហាងរបស់ពួកគេ។

កែវសរសើរនឹងភាពវ័យឆ្លាតរបស់ដែន ហើយក៏ទៅរកដែន។ មានរឿងនឹកស្មានមិនដល់មួយចំនួនទៀតដែលទំនងឲ្យអ្នកទាំងពីរបែកគ្នាមែនទែន ប៉ុន្តែភាពវ៉ៃឆ្លាតរបស់ដែននិងកែវបូកផ្សំនឹងសេចក្តីស្រឡាញ់របស់អ្នកទាំងពីរ ពិបាកធ្វើឲ្យប៉ាកការបស់អ្នកនិពន្ធបំបែកគូស្នេហ៍ដ៏ស័ក្តសមនេះណាស់។

ប្រហែលជាសំបុត្រដែលកែវស្នើរឲ្យដែនសរសេរទៅនាងដើម្បីឲ្យដែនរៀបការជាមួយនឹងនាងហើយ ទើបចំណងជើងនៃប្រលោមលោកនេះមានឈ្មោះថា “អក្ខរាដួងចិត្ត” ហើយក៏ប្រហែលជាមនោសញ្ចេតនាដ៏ទន់ភ្លន់របស់ដែនដែលមានចំពោះកែវឬពៅដែលពិបាករកពាក្យណាមកបរិយាយបាន ទើបបានជាបេះដូងរបស់ខ្ញុំនៅតែដក់នៅមនោសញ្ចេតនាដ៏ស្រទន់និងផ្អែមល្អែមរបស់គូស្នេហ៍ទាំងពីរ។

#ស្រឡាញ់ប្រលោមលោកខ្មែរ

Posted 2 years ago in ENTERTAINMENT