សម្តេចតេជោចេញមុខការពារតារាចម្រៀងម៉េងកែវពេជ្ជតារឿងគាំទ្រគណបក្ស

CNC TV
CNC TV 1.7M Views
  • 20.9K
  • 2.3K
  • 609

សម្តេចតេជោចេញមុខការពារតារាចម្រៀងម៉េងកែវពេជ្ជតារឿងគាំទ្រគណបក្ស

(កម្សាន្ត)៖ នៅថ្ងៃទី ០២ ខែសីហានេះ ក្នុងការបង្ហាញមុខជាលើកដំបូងជួបជាមួយកម្មករកម្មការiនីក្រោយការបោះឆ្នោតរួចបាន ៤ថ្ងៃ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងជុំវិញករណី តារាចម្រៀងម៉េង កែវពេជ្ជតា ដែលត្រូវបានក្រុមប្រឆាំងនៅក្រៅប្រទេសវាយប្រហារដោយ តាមបណ្តាញសង្គមហ្វេសប៊ុកនោះ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ជាសាធារណៈ និងទៅកាន់តារាចម្រៀងម៉េងកែវ ពេជ្ជតា ដោយផ្ទាល់ថា មុនមានហេតុការណ៍នេះកើតឡើង គឺសម្តេចផ្ទាល់ បានទស្សនាការផ្សាយផ្ទាល់នៅលើហ្វេសប៊ុករបស់តារាចម្រៀងរូបនេះ ហើយសម្តេចយល់ថា ពាក្យសម្តីរបស់ម៉េង កែវពេជ្ជតា ដែលឆ្លើយ តបជាមួយក្រុមអ្នកប្រឆាំងដែលចូលអ្នកខមមិន ជេរក្នុងការផ្សាយផ្ទាល់លើហ្វេសប៊ុកនោះ ថា មិនមានអីខុសទេ ព្រោះថា ការនិយាយនេះ គឺសំដៅទៅលើអ្នកជេរនោះ តែប៉ុណ្ណោះ មិនមែនមានន័យមើលងាយប្រជាពលរដ្ឋខ្មែរដូចការកាត់តរបស់ក្រុមប្រឆាំងនោះឡើយ។

លម្អិតសូមទស្សនា និងស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ត្រង់ចំណុចនេះ៖

Posted 12 months ago in ENTERTAINMENT